author Call Us +855 (0)70 761 390 - (0)17 591 289

Compare Listings

«សណ្ឋាគារ​តម្លៃមធ្យម»​ នឹង​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​ លើ​ទីតាំង​សំខាន់​ៗ​ចំនួន៣​​

  • 0

ក្រុមហ៊ុន​សណ្ឋាគារ​ដ៏ល្បីល្បាញ​របស់បារាំង​ AccorHotels ដែល​បច្ចុប្បន្ន​នេះ​មាន​សណ្ឋាគារ​ជាង ៤០០០​នៅ​ក្នុង​ប្រទេស​៩៥ ​នៅ​ជុំវិញ​ពិភព​លោក​ នឹង​បើក​សណ្ឋាគារ​តម្លៃ​មធ្យម​សម្រាប់​ភ្ញៀវ​លំដាប់​កណ្ដាល​នៅកម្ពុជា​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​បន្ថែម​។ នេះបើតាម​ការ​ប្រកាស​របស់​តំណាង​ក្រុមហ៊ុន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ AccorHotels ​នា​ព្រឹក​នេះ​។ ​

​លោក Patrick Basset ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន AccorHotels ​ប្រចាំនៅ​អាស៊ី​អាគ្នេយ៍ អាស៊ីឦសាន និងម៉ាល់ឌីវ បានថ្លែង​ថា​ ​ការបង្កើត​ឲ្យមាន​សណ្ឋាគារ​តម្លៃមធ្យម​សម្រាប់​ភ្ញៀវលំដាប់​កណ្ដាល​នេះ​ជាការ​វិនិយោគ​រួមគ្នា​ជាមួយ​វិនិយោគិនក្នុង​ស្រុក ​ដោយ​បាន​សម្លឹង​ឃើញពី​​មាន​កំណើន​សេដ្ឋកិច្ច​កម្ពុជាមាន​ភាព​​ល្អ​ប្រសើរ​ ​និង​មាន​​ភ្ញៀវ​ទេសចរ​គ្រប់​លំដាប់​ថ្នាក់​ដែលត្រូវការស្នាក់នៅ។

លោក​ឲ្យដឹង​ថា​ AccorHotels ​បានជ្រើស​ទីតាំង​នៅ​តំបន់​សំខាន់​ៗចំនួន​បី ដើម្បី​សាង​សង់​សណ្ខាគារ​លំដាប់​ផ្កាយ៤​ ​សម្រាប់​ភ្ញៀវធន​កណ្ដាល​ ​ទីតាំង​ទីមួយនៅ​រាជធានី​ភ្នំពេញ​ និងទីពីរ​នៅក្រុង​ព្រះសីហនុ​ ដែល​មាន​ឈ្មោះថា​ Novotel ​សណ្ឋាគារ​នេះ​មាននៅ​លើពិភព​លោក​ចំនួន​ ៤៨៥ ​ក្នុង ៥៨​ប្រទេស​។ ​ទីតាំងទីបី​គឺស្ថិត​នៅខេត្តសៀមរាប​មានឈ្មោះ​ថា iBIS Stlye ​ដែល​មានជាង​ ៣៨៩ នៅ​ក្នុង៣៧​ប្រទេស​ជុំវិញ​ពិភព​លោក​។ រាល់​ទីតាំង​នីមួយៗ នឹង​ផ្ដល់​ការងារ​ថ្មី ៦០០​កន្លែង។

លោក Patrick បានបញ្ជាក់ថា​៖ «បើ​និយាយ​ពីតម្លៃ​នៃបន្ទប់​ស្នាក់​នៅ​នៃ​សណ្ឋាគារ​វិញ​គឺចែកជា​បី​លំដាប់​ ​ដោយ​លំដាប់​មធ្យម​គឺមានតម្លៃទាប​​ជាង​លំដាប់​ខ្ពស់​​ និង​ខ្ពស់ជាង​លំដាប់​ទាប​ប្រមាណ​ ២០ភាគរយ»។​ ​ ​លោក​បន្ត​ថា​ ​ការចាប់​ផ្ដើម​សណ្ឋាគារ​សម្រាប់​ភ្ញៀវ​ធន​កណ្ដាល​ជាការ​ផ្លាស់ប្ដូរ​ទីផ្សារ​សណ្ឋាគារ​​ថ្មីមួយ​សម្រាប់​​កម្ពុជា​ ខណៈ​ប្រទេស​ក្នុង​តំបន់អាស៊ាន​បាន​ដើរ​ទៅ​មុខ​រួចហើយ​។​ «​យើង​ចង់​ក្លាយ​ជាអ្នក​នាំនូវភាព​ផ្លាស់ប្ដូរ​ដើម្បី​ឈានទៅ​រកបដិសណ្ឋារ​កិច្ចនូវភាព​វិជ្ជមាន​សម្រា​ប់កន្លែង​ណា​ដែល​យើង​អាច​រកស៊ី​បាន​»។ លោក Patrick ​បន្ថែម។

​មកទល់​បច្ចុប្បន្ន​ក្រុមហ៊ុន​ដ៏ល្បី​នេះបានមក​កាន់​​កម្ពុជា​រយៈពេល​ជាង​២០​ឆ្នាំហើយ​ ​ដោយ​មាន​សណ្ឋាគារ​​លំដាប់​ផ្កាយ៥​ ជាបុត្រ​សម្ព័ន្ធ​ចំនួន​ពីររួម​មាន​ ​សណ្ឋាគារ​ Raffles និង​ Sofitel ​។ សណ្ឋាគារ​តម្លៃមធ្យម​ចំនួនបីគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៨ ដោយឡែក​ចំពោះទុនវិនិយោគ​វិញក្រុមហ៊ុន​សូម​មិនបញ្ជាក់​ឡើយ​​៕​

Join The Discussion

Mean