«រមណីយដ្ឋានធម្មជាតិភ្នំក្រោម» ម្ហូបក៏ឆ្ងាញ់!! ទេសភាពក៏អេម!!
អង្គុយបរិភោគអាហារឆ្ងាញ់ៗ តាមបែបលក្ខណៈស្រុកស្រែ ជួបជុំគ្រួសារ ឬមនុស្សជាទីស្រលាញ់ ក្នុងតូបដែលនៅដាច់ៗពីគ្នា សង់ពីឈើ ដំបូលប្រក់ស្បូវ គយគន់ទេសភាពមាត់បឹង សួនផ្កាចម្រុះពណ៌ ខ្យល់បក់រំភើយៗ វាជាពេលវេលាមួយដែលជួយឲ្យលោកអ្នក បានធូរស្បើយពីការហត់នឿយទាំងឡាយ ឲ្យមកទទួលបាននូវអារម្មណ៍ស្រស់ស្រាយជាថ្មីឡើងវិញ។ ទាំងអស់នេះគឺមាននៅរមណីយដ្ឋានធម្មជាតិមួយកន្លែង គឺ «រមណីយដ្ឋានធម្មជាតិភ្នំក្រោម» ស្ថិតនៅក្នុងទឹកដីខេត្តសៀមរាបយើងនេះឯង។ ពេលបានទៅកម្សាន្តនៅខេត្តសៀមរាប កុំភ្លេច! ឈៀងចូលទៅកម្សាន្តនៅរមណីយដ្ឋានធម្មជាតិភ្នំក្រោម អ្ហា៎!!
Join The Discussion