ក្រុមហ៊ុន Song Saa Collective ជាក្រុមហ៊ុនល្បីល្បាញមួយដែលបានបានអភិឌ្ឍន៍រមណីយដ្ឋានដ៏ប្រណិតនៅលើកោះសង្សារ(កោះឯកជន)នៅក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះមានគម្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិ (អេកូទេសចរណ៍) នៅក្នុងក្នុងស្រុកបន្ទាយស្រីនៃខេត្តសៀមរាប។ ក្រុមហ៊ុនបានប្រកាសទឹកប្រាក់វិនិយោគដំបូងរបស់ខ្លួនប្រមាណ៣លានដែលបានទិញដីចំនួន៤០០ហិចតាពីប្រជាជននៅក្នុងតំបន់នៅក្នុងជំហានដំបូង។ នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានបានព្រមព្រៀងលើគម្រោងនេះ និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនណាដែលអាចជួយរដ្ឋាភិបាលក្នុងការបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ជួយអភិរក្សធនធានធម្មជាតិ និងមិនមានផលប៉ះពាល់ដល់បរិស្ថាន។ លោក Rory Hunter...
Read More